តន់ ចន្ទ​សី​ម៉ា​៖ ក្រុមការងារ​គ្មាន​ចេតនា​ធ្វើ​អោយ​ប៉ះពាល់​អារម្មណ៍​បងប្អូន​នោះ​ទេ​តែ​បរិបទ​ពិភពលោក​មិន​នៅ​រង​ចាំ​យើង​ទៀត​ទេ

0

ភ្នំពេញ​៖ ក្រោយ​បទ “Are You Ok​?​” របស់​កញ្ញា តន់ ចន្ទ​សី​ម៉ា តារាចម្រៀង​ក្នុង​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី ត្រូវ​បាន​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បញ្ជា​អោយ​លក់​ជា​បន្ទាន់​ជា​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Tiktok ក្រោយ​ទទួល​រង​នៅ​ការ​រិះគន់ ទាំង​អត្ថន័យ ក៏​ដូច​ជា​ការ​សម្តែង​។

ស្រាប់តែ​ពេល​នេះ​កញ្ញា ក៏​បាន​ចេញ​មក​បញ្ជាក់​អារម្មណ៍​ខ្លួន​ក្នុង​បណ្តាញ​សង្គម​ថា “​ក្រុមការងារ​គ្រប់​គ្នា​ប្រឹងប្រែង​អស់​លទ្ធភាព​ហើយ​គឺ​ដើម្បី​បទ​ចម្រៀង​មួយ​បទ​ដោយ​បំណង​ចង់អោយ​អន្តរជាតិ​ស្គាល់ ប្រសិនបើ​មាន​កំហុស សូម​អោយ​កំហុស​នេះ​ធ្លាក់​មក​លើ​ខ្ញុំ​ចុះ ក្រុមការងារ​គ្មាន​ចេតនា​ណាមួយ​ដែល​ចង់អោយ​ប៉ះពាល់​អារម្មណ៍​បងប្អូន​នោះ​ទេ​តែ​បរិបទ​ពិភពលោក​មិន​នៅ​រង​ចាំ​យើង​ទៀត​ទេ សរុប​មក​ខ្ញុំ​ជា​អ្នក​ខុស “​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បទ “Are You Ok​?​” នេះ ត្រូវ​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង ៥​ម៉ឺន​ដុល្លារ​ក្នុង​ការ​ផលិត ក៏​ដូច​ជា​ថ្លៃ​ទិញ​កម្ម​សិទ្ធ​បញ្ញា​នៅ​ពាក្យ “Are You Ok​?​” ក្នុង​តម្លៃ ១២០០០​ដុល្លារ​ទៀត​៕