មិនដឹង​មានរឿង​អ្វី? ទើប Bro KH ពោល​ពាក្យ​ថា “​បើ​ថ្ងៃ​ណាមួយ​បាត់​ខ្ញុំ​….”

0

ភ្នំពេញ​៖ សម្រាប់​អ្នក​និយម​មើល YouTube ប្រាកដជា​បាន​ស្គាល់​នៅ YouTuber ម្នាក់ ដែល​មានឈ្មោះ​ថា Bro KH ជា​មិន​ខាន​។ គាត់​ធ្លាប់ មាន​បញ្ហា​កន្លង​មក​រួច​មក​ហើយ​ទាក់ទង​នឹង​គូរ​ស្នេហ៍​សុំ​បែក ដែល​ធ្វើ​អោយ​ផ្អើល​បណ្តាញ​សង្គម​។

ស្រាប់តែ​កាលពី​ពេល​ថ្មី​ៗ​តាម​រយៈ​ផេ​ករប​ស់លោក បាន​បង្ហោះ​សារ​មួយ​អំពី​ការ​ដាក់​លក់​រថយន្ត ដើម្បី​យក​លុយ​សង​គេ​។ ខណៈនោះ​លោក​ក៏​បាន​ពោល​ថា បើ​ថ្ងៃ​ណាមួយ​បាត់​លោក លោក​សុំ​អរគុណ​និង​លា​ហើយ​។ សម្រាប់​អត្ថន័យ​ពេញ គឺ​លោក​បាន​សរសេរ​ថា “​ញុំ​កេ​ី​តម​ក​ជាតិ​នេះ​ខ្ញុំ​គ្នាន​អី​ទេ​..​បន្តិចទៀត​ខ្ញុំ​ត្រូវ​លក់​ឡាន​លក់​camera​ដែល​ខ្ញុំ​ស្រលាញ់​ដេ​ី​ម្បី​យក​លុយ​សង​គេ​.. តែ​បេ​ី​ថ្ងៃ​ណាមួយ​បាត់​ខ្ញុំ ខ្ញុំ ចង់​អគុណ​បងប្អូន​ក្នុង​youtube​ក្នុង​FBpage ដែល​ចូល​ចិត្ត​ខ្ញុំ​កន្លង​មក​??​អគុណ​នឹង​លា​ហេ​ី​យ​..;”៕