ភ្នំពេញ៖ រឿងជំពាក់លុយរវាង អ្នកនាង សឿ សុធារ៉ា និងអ្នកនាងខ្ញុង កាន់តែក្តៅទៅ ស្របពេលនាងញ៉ុង ប្រកាសដោះស្រាយតាមផ្លូវច្បាប់។ ក្នុងនោះអ្នកនាង សឿ សុធារ៉ា នៅតែប្រកាសអោយនាងខ្ញុងសងលុយដដែរ ដោយបានសរសេរបញ្ជាក់ថា “សងលុយខ្ញុំមក ទំហំលុយ ថ្ងៃខែជំពាក់ខ្ញុំ”។
មិនចាំយូរ ស្រីខ្ញុង ចូលទៅខំមិន ដោយហៅអ្នកនាងសឿ សុធារ៉ា អោយចេញមុខមកដោះស្រាយ ដោយសារនោះបានសរសេរថា “ចេញមុខមកកុំលាក់ខ្លួនអញ្ចឹងធារ៉ា ចេញមកដោះស្រាយជាមួយខ្ញុំ បញ្ជាក់ឱ្យច្បាស់អ្នកណាជំពាក់អ្នកណា”៕
