កីឡាករ Gustavo Balart ដែលជាដៃគូរបស់ចាន់ រតនា ប្រកួតនៅក្នុងព្រឹត្តិការណ៍ One Championship នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នឹងធ្វើឡើងនៅសង្វៀន Impact Arena នៅទីក្រុងបាងកក ។
Gustavo Balart ជាកីឡាករសញ្ជាតិគុយបា ដោយមានប្រវត្តិធ្លាប់ជាជើងឯកចំបាប់អាម៉េរិក ៣សម័យកាល ។គាត់បានធំធាត់ឡើងនៅ គុយបា ដោយមានការចាប់អារម្មណ៍ចង់ក្លាយជាអ្នកប្រយុទ្ធតាំងពីក្មេងវ័យ ។ គាត់បានចាប់ផ្តើមលេងចំបាប់តាំងពីវ័យក្មេង និងបានបន្តអភិវឌ្ឍន៍ខ្លួន ជាមួយកម្រិតដ៏ខ្ពស់ក្នុងវិស័យកីឡា។
Balart បានដណ្តើមមេដាយមាសចំនួន ៣ ពីបំបាប់អាម៉េរិក មេដាយប្រាក់ពី World Cup នឹងបានឡើងដល់វគ្គជម្រុះ នៅ 2012 Summer Olympics នាទីក្រុងឡុងដ៍ ។ បន្ទាប់មកគាត់ក៏បានសម្រេចចិត្ត ប្តូរការផ្តោតអារម្មណ៍ ទៅលើក្បាច់គុនចម្រុះ ។យ៉ាងណាមិញ កីឡាករសញ្ជាតិគុយបា ខាងលើបានសុបិនចង់ចូលរួមប្រកួតក្នុងទ្រុងអស់រយៈពេលជាច្រើនឆ្នាំ និងបានបន្ថែមការហាត់ក្បាច់ប្រដាល់ និងប្រភេទកីឡាករ Brazilian Jiu-Jitsu ។
Gustavo Balart បានចូលរួមប្រកួត ក្នុងទ្រុងនៅឆ្នាំ ២០១៥ មុនផ្លាស់ទៅកាន់ សហរដ្ឋអាម៉េរិកដើម្បីអភិវឌ្ឍន៍ អាជីព ដោយចូលហាត់នៅ American Top Team នឹងបានចុះហត្ថលេខាជាមួយ ONE Championship ក្នុងគោលដៅដើម្បីក្លាយជាអ្នកប្រយុទ្ធក្បាច់គុនចម្រុះ ដ៏ធំបំផុត នៅលើពិភពលោក។
ជាមួយសមត្ថភាពកីឡាករគុយបានេះ OBN Asia សូមផ្តល់មតិទៅកាន់ ចាន់ រតនា ថា ចាន់ រតនា គួរលេងឆ្ងាយ គឺទាត់ វៃឆក់ ក្នុងស្ថានភាពលឿន នឹងមិនត្រូវចូលកៀកក្នុងការប្រកួតនេះឡើយ៕