ក្សត់ខ្លាំង! សិស្ស១២នាក់ មានហ្គង់១គូដណើមគ្នាហាត់ អតីតអ្នកប្រដាល់វ៉ោយ សុធន់ សូមឲ្យសប្បុរសជនជួយ

0

ភ្នំពេញ៖ អតីត​អ្នកប្រដាល់ជើងខ្លាំង​ស៊េរីឆ្នាំ ១៩៩៧ លោក វ៉ោយ សុធន់ បានឃ្លាតឆ្ងាយពីវិថីប្រដាល់គុនខ្មែរនាឆ្នាំ ២០១៤ ដោយបណ្តែត​ខ្លួន ទៅកាន់ទឹកដីបៃលិន និងបច្ចុប្បន្នកំពុងបង្កើត​ថ្នាលប្រដាល់គុនខ្មែរមួយ ប៉ុន្តែកំពុងជួបនូវការខ្វះខាត ផ្នែកសម្ភារៈហ្វឹកហាត់ ដោយត្រូវការ​អ្នកស្នេហា វិស័យកីឡាចូលរួមជួយជ្រុំជ្រែង​ជាចាំបាច់ ។​

លោក វ៉ោយ សុធន់ បានប្រាប់ OBN Asia ថា ក្លិបថ្នាលបណ្តុះបណ្តាលកីឡាករ​របស់ខ្ញុំមានកូនសិស្សចំនួន ១២នាក់ ក្នុងនោះមានអាយុចាប់ពី ១១ឆ្នាំ ដល់ ១៣ឆ្នាំ និង ១៧ ដល់ ១៨ឆ្នាំ ប៉ុន្តែ​អ្វីដែលចោទនៅពេលនេះគឺកង្វះខាត​ថវិកា ក្នុងការទិញនូវសម្ភារៈហ្វឹកហាត់ ក្នុងនោះ មាន ហ្គង់ ស៊ីប ស្មង កាស់ពោះ បាវសាក់ ជាដើម ខណៈដែលសិស្សទាំង ១២នាក់បច្ចុប្បន្ន មានតែហ្គង់មួយគូ ដណ្តើមហ្វឹហាត់ តែប៉ុណ្ណោះ ។​

អតីតអ្នកប្រដាល់មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ អាយុ៣៧ឆ្នាំរូបនេះ បានបន្តថា មិនដឹងធ្វើម៉េច​នោះទេ ព្រោះថា​ជីវភាពរបស់ខ្លួនក៏ក្រខ្សត់មិនសំបូរលុយ ប៉ុន្តែដោយចិត្តនៅតែស្រលាញ់ប្រដាល់ និងចង់ជួយដល់ក្មេងៗ ដែល​ ចង់ហាត់ប្រដាល់ក្បាច់ដូនតាខ្មែរ ទើបដាច់ ចិត្តបង្ហាត់ ទាំង​ដែលខ្វះនូវឧបករណ៍ហ្វឹកហាត់ជាច្រើន ។
លោកថា បច្ចុប្បន្នគឺពឹងផ្អែក ទៅលើទស្សនិកជនហើយ មិនដឹងថា មានលុយច្រើនឯណា​ទិញសម្ភារៈហ្វឹកហាត់យ៉ាងដូច្នោះនោះទេ អ៊ីចឹងក៏សូម ឲ្យសប្បុរសធម៌​ ទាំងក្នុងស្រុក និងក្រៅស្រុក ជួយចូលរួមជ្រុំជ្រែងផង ដើម្បីអភិរក្សបន្តនូវក្បាច់ប្រដាល់ដូនតាខ្មែរ ៕

ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖