Home ព័ត៌មានអន្តរជាតិ ម​នុ​ស្ស​ទី​៦ បា​ន​ស្លា​ប់​នៅ​ក្នុ​ង​ប្រ​ទេ​ស​សិ​ង្ហ​បុ​រី ដោ​យ​កូ​វី​ដ​១​៩

ម​នុ​ស្ស​ទី​៦ បា​ន​ស្លា​ប់​នៅ​ក្នុ​ង​ប្រ​ទេ​ស​សិ​ង្ហ​បុ​រី ដោ​យ​កូ​វី​ដ​១​៩

0

ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃនេះថា មានមនុស្ស ៦នាក់ហើយ បានស្លាប់ដោយវីរុសកូវីដ១៩ (៤ មេសា)។
ក្រសួងបាននិយាយថា អ្នកជំងឺគឺជាអ្នករស់នៅអចិន្ត្រៃយ៍ ក្នុងប្រទេសសិង្ហបុរី ដែលមានអាយុ ៨៨ឆ្នាំ និងមិនមានប្រវត្តិធ្វើដំណើរទៅកាន់តំបន់រីករាលដាលនៃវីរុសនេះទេ។

អ្នកជំងឺម្នាក់នេះធ្លាប់មានប្រវត្តិជំងឺបេះដូង តំរងនោម មហារីក និងទឹកនោមផ្អែម។
បុរសនោះត្រូវបានគេធ្វើរោគវិនិច្ឆ័យ ថាវិជ្ជមានវីរុសកូវីដ១៩ កាលពីថ្ងៃទី២៩ ខែមីនាកន្លងទៅ នៅឯមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង (NCID)។
ក្រសួងសុខាភិបាល បាននិយាយថាគាត់បានស្ថិតនៅក្នុងមណ្ឌលថែទាំយ៉ាងយកចិត្តទុកដាក់ តាំងពីថ្ងៃទី៣០ ខែមីនា ប៉ុន្តែដោយការវិវត្តិនៃជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ធ្វើឲ្យគាត់បានស្លាប់កាលពីម៉ោង ៥:៤១នាទី ព្រឹកថ្ងៃសៅរ៍នេះ៕

Previous articleក្រសួងសុខាភិបាល៖ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ កើនដល់ ៤៩នាក់ ខណៈថ្ងៃ៣ មេសា គ្មានអ្នកឆ្លងសូម្បីតែម្នាក់
Next articleទង់ព្រះមហាក្សត្រ នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង បានបង្ហូតត្រឹមពាក់កណ្តាលដង ដើម្បីចូលរួមជាមួយ រដ្ឋាភិបាលចិន គោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះ ដែលបាត់បង់ជីវិត ដោយសារ ជំងឺ COVID-19