ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មនុស្សទី៥ ដែលបានស្លាប់ដោយជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៣ ខែមីនានេះ ជាស្រ្តីវ័យចំណាស់ សញ្ជាតិសិង្ហបុរី អាយុ ៨៦ឆ្នាំ មិនធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេស និងតំបន់ដែលរងការរាតត្បាតដោយកូវីដ១៩ នោះទេ។
គាត់ត្រូវបានគេនាំទៅកាន់ មជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) នៅថ្ងៃទី ៣១ ខែមីនា ហើយត្រូវបានគេរកឃើញថា មានការឆ្លងវីរុសកូវីដ១៩ នៅក្នុងថ្ងៃនោះតែម្តង។ NCID បាននិយាយថា គ្រួសាររបស់គាត់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកផងដែរ៕