មន្ត្រីក្នុងតំបន់បាននិយាយថា ប៉ូលីសតួកគី បានឃាត់ខ្លួនមនុស្សចំនួន ១១នាក់ រួមទាំងអ្នករៀបចំកម្មវិធី និងឌីជេម្នាក់ បន្ទាប់ពីពិធីជប់លៀងនៅផ្ទះមួយ នៅចុងសប្តាហ៍ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលភ្ញៀវខ្លះស្លៀកពាក់ជាវេជ្ជបណ្ឌិត។
ពិធីជប់លៀងដែលត្រូវបានធ្វើឡើងនៅឯវីឡាមួយ នៅក្នុងសង្កាត់ Buyukcekmece កាលពីរាត្រីថ្ងៃសៅរ៍ទី ២៨ ខែមីនា ត្រូវបានផ្សាយផ្ទាល់លើបណ្តាញសង្គម ព្រមទាំងមានការចែករំលែកបន្តជាច្រើន ប៉ុន្តែទង្វើនេះទទួលបានការរិះគន់យ៉ាងខ្លាង ពីការមិនយកចិត្តទុកដាក់ចំពោះការហាមប្រាមពិធីជួបជុំ៕