ក្រុមហ៊ុន Motorworks Brewing ដែលស្ថិតនៅ Bredenton រដ្ឋ Floria សហរដ្ឋអាម៉េរិក ថ្មីៗនេះបានចាប់ផ្តើមកម្មវិធីបោះពុម្ពរូបសត្វឆ្កែ លើកំប៉ុងស្រាបៀរ ដែលជាការផ្តល់សេវាកម្ម ដើម្បីរកម្ចាស់សត្វឆ្កែថ្មី។
សកម្មភាពនេះទទួលបានជោគជ័យ នៅពេលដែលសត្វឆ្កែ ចំនួន២ក្បាល អាចរកឃើញម្ចាស់ ក្នុងចំណោមសត្វឆ្កែ ៤ក្បាល ។ ទោះបីជាយ៉ាងណាសត្វឆ្កែ ទាំងអស់ មិនប្រាកដថា អាចនឹង ទៅរស់នៅជាមួយម្ចាស់ថ្មីឡើយ។
កាលពីសប្តាហ៍មុន Monica Mathis ដែលរស់រនៅ មីនីសូតា សហរដ្ឋអាម៉េរិក បានឃើញការចុះផ្សាយនៅលើអនឡាញ ដោយបានឃើញរូបសត្វឆ្កែព្រីននៅលើកំប៉ុងស្រាបៀរ ។ អំឡុងពេលនោះ នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមុខសត្វឆ្កែ ដែលដាក់បង្ហាញលើកំប៉ុងស្រាបៀរនោះ គឺដូចទៅនឹងសត្វសុនខ ដែលនាងបាត់បង់ កាលពី ៣ឆ្នាំមុន អំឡុងពេលដែលនាងរស់នៅ រដ្ឋ Iowa ។
ទោះបីជាយ៉ាងនេះក្តី សត្វឆ្កែនេះមានឈ្មោះពិតថា Hazel ខណៈដែលក្រុម Manatee County Animal បានរកឃើញវាតែលតោល ហើយចាប់យកមកទុក ។ ជាទូទៅ រាល់សត្វឆ្កែ ឆ្មា ត្រូវបានភ្ជាប់ជាមួយមីក្រូឈីប តូចមួយដើម្បីបញ្ជាក់ម្ចាស់ ។ ទោះជាយ៉ាងណា Monica Mathis បានភ្លេចពីព័ត៌មានដែល ចូលទៅបញ្ជាក់ថា ឆ្កែនោះជារបស់នាង។
ថ្លែងប្រាប់ Fox News ថានាងមិនដែលសង្ឈឹមថា អាចនឹងឃើញសត្វចិញ្ចឹមរបស់នាង ដែលបាង់បង់កាលពី ៣ឆ្នាំមុននោះទេ ។ ប៉ុន្តែវារឿងល្អ ដែលបានឃើញវា នៅលើកំប៉ុងស្រាបៀរ នឹងបញ្ជាក់ខ្លួនឯងថា នោះគឺជាសត្វឆ្កែរបស់នាង។
ក្រោយមកទៀតនាងបានព្យាយាមស្វះស្វែងរកឯកសារ ដើម្បីបញ្ជាក់ទៅកាន់ក្រុមសេវាកម្មសត្វស្រុក Manatee ដើម្បីបញ្ជាក់ថា Hazel ជាឆ្កែរបស់នាង ។
នាងបានបន្តថា Hazel ជាផ្នែកមួយដ៏សំខាន់របស់ក្រុមគ្រួសាររបស់នាង ។ ដូច្នេះសម្រាប់អ្នកជាម្ចាស់សត្វ គួរធ្វើបច្ចុប្បន្នភាព សម្រាប់សត្វឲ្យបានត្រឹមត្រូវ។
ការពិតស្ត្រីខាងលើ ជួបសត្វឆ្កែរបស់នាងវិញ ជារឿងចៃដន្យបំផុត ។ សង្ឈឹមថា គម្រោងMotorworks Brewing នឹងបន្តដើម្បីស្វះស្វែងរកម្ចាស់សត្វឆ្កែ ដ៏សាកសមបំផុត ៕