បរទេស៖លោក Javier Sebastián Jiménez Santiz បានឈ្នះឆ្នោត និងជាប់ឈ្មោះជាអភិបាលក្រុង Huixtán ដោយលោកបានធ្វើការសន្យាក្តែងៗថា លោកនឹងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តក្នុងតំបន់ឱ្យបានល្អ ប៉ុន្តែចុងក្រោយបែរជាមិនអាចធ្វើបានតាមការសន្យាចំពោះប្រជាពលរដ្ឋ។
ក្រោយការជាប់ឆ្នោត អភិបាលក្រុងរូបនោះ តែងតែមានលេស ភូតកុហក រហូដល់ប្រជាជនបានសម្រេច ឱ្យស្លៀករ៉ូបមនុស្សស្រីចំនួន ៤ថ្ងៃដើរដង្ហែឱ្យមនុស្សម្នាមើល។
លោកក៏ត្រូវបានប្រជាពលរដ្ឋបង្ខំឱ្យពួកគេឈរសុំប្រាក់បរិច្ចាគពីអ្នកដំណើរ សម្រាប់ការអភិវឌ្ឍន៍គម្រោងដែលពួកគេបានសន្យា។
លោកអភិបាលក្រុង Santiz បានពន្យល់ថា មូលហេតុដែលលោកមិនអាចធ្វើតាមការសន្យាជូនប្រជាពលរដ្ឋបាន ព្រោះតែថវិកាចំនួន ៣លានប៉េសូ (១៥៨,០០០ដុល្លារ) ត្រូវបានបែងចែកទៅអភិវឌ្ឍន៍ទីក្រុងដទៃទៀត។ ដូច្នេះលោកពុំមានថវិកាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍គម្រោងនោះទេ៕
ទស្សនាវីដេអូខ្លី៖