អេស្តូនីកំពុងសម្លឹងមើលជម្រើសអាវុធបន្ថែមទៀត បន្ទាប់ពីទទួលបានរថក្រោះ K9 ពីកូរ៉េខាងត្បូង

0

បរទេស៖ ប្រមុខការពារជាតិបាននិយាយថា ប្រទេសអេស្តូនីកំពុងពិចារណាទិញឧបករណ៍យោធាបន្ថែម និងប្រព័ន្ធកាំភ្លើងធំទំនើបពីប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីការទិញបានដោយរលូននូវរថក្រោះ K9 ទន្ទឹមនឹងនោះ លោកក៏សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ចំពេលមានការកើនឡើងនៃទំនាក់ទំនងភូមិសាស្ត្រនយោបាយរវាងឧបទ្វីបកូរ៉េ និងសហភាពអឺរ៉ុប។

រដ្ឋមន្ត្រីការពារជាតិអេស្តូនី លោក ហាន់ណូ ប៉េវគួរ (Hanno Pevkur) បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ក្នុងទីក្រុងសេអ៊ូល ដែលធ្វើឡើងនៅខាងក្រៅកិច្ចពិភាក្សារបស់លោកជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីរបស់ទីក្រុងសេអ៊ូល លោក គីម ស៊ុនហូ (Kim Seon-ho) និងក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូង រួមទាំងក្រុមហ៊ុនផលិតរថក្រោះ K9 Hanwha Aerospace ។

ប្រទេសអេស្តូនីបានចុះហត្ថលេខាលើកដំបូងលើកិច្ចព្រមព្រៀងទិញមីស៊ីល ១៥៥មីលីម៉ែត្រក្នុងឆ្នាំ២០១៨ ប្រទេសនេះ គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៩ផ្សេងទៀតដែលបានទទួលប្រព័ន្ធសព្វាវុធនេះ រួមជាមួយនឹងប្រទេសអូស្ត្រាលី (ដែលគេស្គាល់ថាជា AS9) ប្រទេសអេហ្ស៊ីប ហ្វាំងឡង់ ឥណ្ឌា ន័រវេស ប៉ូឡូញ រូម៉ានី និងតួកគី។ រហូតមកដល់ពេលនេះ ប្រទេសនៅអឺរ៉ុបខាងជើងបានទទួលរថក្រោះ K9 ចំនួន ២៤គ្រឿង ហើយគ្រោងនឹងទទួលបាន ១២គ្រឿងបន្ថែមទៀតនៅឆ្នាំក្រោយ។

លោក ប៉េវគួរ បាននិយាយថា «ខ្ញុំសប្បាយចិត្តណាស់ដែលនៅក្នុងតំបន់របស់យើងមានប្រទេសកាន់តែច្រើនឡើងដែលកំពុងប្រើប្រាស់រថក្រោះ K9 »។ «សម្រាប់ហេតុផលទាំងអស់នេះ វាពិតជាឆ្លាតណាស់ក្នុងការប្រើប្រាស់ប្រព័ន្ធដូចគ្នា»។

រដ្ឋមន្ត្រីការពារជាតិអេស្តូនីរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូង និងប្រទេសអេស្តូនី ដើម្បីសម្រេចបាននូវមធ្យោបាយដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ជាពិសេសនៅពេលឧស្សាហកម្មអាវុធនៅប្រទេសអេស្តូនីកំពុងរីក ចម្រើន៕