បរទេស៖ ក្រសួងកសិកម្មបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូងនឹងធ្វើការដើម្បីបង្កើនការនាំចេញស្បៀងអាហារ និងផលិតផលពាក់ព័ន្ធរបស់ខ្លួនដល់ ១៤ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំនេះ ដោយកំណត់គោលដៅទីផ្សារដែលកំពុងរីកចម្រើន រួមទាំងតំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក។
គោលដៅដែលនឹងកត់សម្គាល់ពីការកើនឡើង ៧,៧% ពី ១៣ប៊ីលានដុល្លារអាម៉េរិកដែលបានកត់ត្រាក្នុងឆ្នាំ២០២៤ ត្រូវបានប្រកាសជាផ្នែកមួយនៃទិសដៅគោលនយោបាយរបស់ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ ដែលបានលើកឡើងនៅក្នុងបទសម្ភាសន៍សង្ខេបទៅកាន់ប្រធានាធិបតីស្តីទី លោក ចយ សាងម៉ុក (Choi Sang-mok) ។
ក្រោមគោលបំណងគោលនយោបាយរបស់ខ្លួន ក្រសួងគ្រោងនឹងសហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ ដែលត្រូវបានគេស្គាល់ថា KOTRA ដើម្បីស្វែងរកទិសដៅនាំចេញថ្មីៗ ដូចជាតំបន់មជ្ឈិមបូព៌ា និងប្រទេសអាហ្វ្រិកខាងត្បូង ក៏ដូចជាទីក្រុងខ្នាតតូច និងមធ្យមនៅក្នុងសហរដ្ឋអាមេរិក ប្រទេសចិន និងជប៉ុន។
ប្រទេសនេះក៏នឹងផ្តោតលើការជំរុញការនាំចេញផលិតផលស្រស់លំដាប់ថ្នាក់ខ្ពស់ ដូចជាផ្លែស្ត្របឺរី និងទំពាំងបាយជូ ហើយបានជួយដល់ក្រុមហ៊ុនក្នុងស្រុកក្នុងការអភិវឌ្ឍផលិតផលថ្មីៗ រួមទាំងទំនិញអង្ករកែច្នៃផងដែរ៕