បរទេស៖ ក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានបញ្ចប់ការបង្កើតផែនទីបង្ហាញផ្លូវដ៏ទូលំទូលាយមួយស្តីពីការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅក្នុងឧស្សាហកម្មផ្សេងៗ។
យោងតាមក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា គណៈកម្មាធិការពិសេសរបស់ប្រធានាធិបតីស្តីពីបច្ចេកវិទ្យាអព្យាក្រឹតកាបូនបានរៀបចំយុទ្ធសាស្រ្តដើម្បីសម្រេចបាននូវការបំភាយកាបូននៅក្នុងវិស័យចំនួន ៦រួមទាំងថាមពលខ្យល់ ការផ្ទុកថាមពល និងបរិស្ថាន។
ជាមួយនឹងគោលការណ៍ណែនាំថ្មីសម្រាប់វិស័យទាំង ៦ ប្រទេសកូរ៉េខាងត្បូងបានបញ្ចប់ការរៀបចំផែនការដ៏ទូលំទូលាយមួយក្នុងការអភិវឌ្ឍបច្ចេកវិទ្យាកាត់បន្ថយកាបូននៅទូទាំង ១៧ តំបន់រាប់ចាប់ពីឧស្សាហកម្មផលិតដែក និងឧស្សាហកម្មគីមី រហូតដល់ការផលិតរថយន្ត និងឧស្សាហកម្មថាមពលនុយក្លេអ៊ែរ។
រដ្ឋាភិបាលនឹងជំរុញឱ្យមានការអភិវឌ្ឍបូប៊ីនខ្យល់នៅឆ្នេរសមុទ្រជំនាន់ក្រោយ រួមទាំងប្រព័ន្ធថាមពលរួមបញ្ចូលគ្នា និងមជ្ឈមណ្ឌលទិន្នន័យដែលមិនប៉ះពាល់ដល់បរិស្ថាន។ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក យូ វ៉ាងជុន (Ryu Kwang-jun) បាននិយាយថា «ឥឡូវនេះ ការប្រែប្រួលអាកាសធាតុគឺជាការពិត វាមានសារៈសំខាន់ជាងពេលណាទាំងអស់ ដែលយើងខិតខំដើម្បីសម្រេចបាននូវអព្យាក្រឹតភាពនៃកាបូន» ដោយលោកបានបន្ថែមថា រដ្ឋាភិបាលនឹងបន្តគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាអព្យាក្រឹតកាបូន។
ប្រទេសកូរ៉េខាងត្បូងបានសន្យាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនចំនួន ៤០% ពីកម្រិតឆ្នាំ២០១៨ ត្រឹមឆ្នាំ២០៣០ និងឈានដល់អព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០៕