Home ព័ត៌មានអន្តរជាតិ ចិន បាញ់បង្ហោះផ្កាយរណបទៀនពីង-៣

ចិន បាញ់បង្ហោះផ្កាយរណបទៀនពីង-៣

0

បរទេស៖ ប្រទេសចិនកាលពីថ្ងៃអង្គារបានបញ្ជូនផ្កាយរណបថ្មីមួយទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបតៃយ័ន នៅខេត្តសានស៊ី ភាគខាងជើងប្រទេសចិន។

ផ្កាយរណបទៀនពីង-៣ (Tianping-3) ត្រូវបានបាញ់បង្ហោះនៅម៉ោង ៨:១០នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ដោយប្រើរ៉ុក្កែតឡុង ម៉ាច-៦ (Long March-6) ហើយបានចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុនដោយជោគជ័យ។

ផ្កាយរណបនេះនឹងផ្តល់សេវាកម្មដូចជា ការស្ទង់មតិបរិយាកាសក្នុងលំហអាកាស និងការកែតម្រូវគំរូព្យាករណ៍ក្នុងគន្លង៕

Previous articleចិនផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដ៏សំខាន់ដល់លីបង់ ចំពេលមានជម្លោះកាន់តែខ្លាំង
Next articleBayern Munich មានទំនុកចិត្តជាមួយ Kimmich