បរទេស៖ យោងតាមក្រសួងវប្បធម៌ និងទេសចរណ៍របស់ប្រទេសចិន បានឱ្យដឹងថា ប្រទេសចិន និងអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើផែនការសម្រាប់វិស័យវប្បធម៌ចិន-អារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ២០២៥។
ឯកសារនេះត្រូវបានចុះហត្ថលេខានៅទីក្រុងប៉េកាំង ក្នុងអំឡុងពេលកិច្ចប្រជុំរវាង លោក ស៊ុន យេលី (Sun Yeli) រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍របស់ប្រទេសចិន និងព្រះអង្គម្ចាស់ បាដឺ ប៊ីន អាប់ឌុលឡាហ៍ ប៊ីន ហ្វារហាន អាល់សូដ (Bader bin Abdullah bin Farhan Al Saud) រដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ប្រទេសអារ៉ាប៊ីសាអូឌីត។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ រដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិរបស់ប្រទេសចិន និងគណៈកម្មការបេតិកភណ្ឌរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់ពួកគេលើការជីកកកាយបុរាណវត្ថុរួមគ្នារបស់ប្រាសាទនៃកំពង់ផែ al Serrian ។
អ្នកតំណាងមកពីសារមន្ទីរ Palace សារមន្ទីរជាតិចិន និងសារមន្ទីរស៊ាងហៃ ក៏បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការជាមួយគណៈកម្មការសារមន្ទីររបស់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ៕