បរទេស៖ ទីភ្នាក់ងារអាកាសធាតុរដ្ឋបាននិយាយថា គ្រោះរញ្ជួយដីតូចមួយបានវាយប្រហារលើកោះចេជូ ភាគខាងត្បូងកាលពីថ្ងៃចន្ទ ដោយមិនមានការខូចខាតណាមួយដែលរំពឹងទុកពីការរញ្ជួយនៅក្នុងតំបន់នោះទេ។
រដ្ឋបាលឧតុនិយមកូរ៉េ (KMA) បាននិយាយថា ការរញ្ជួយដីកម្រិត ២.០រ៉ិចទ័របានកើតឡើងនៅម៉ោង ៦:៤៧នាទីល្ងាច នៅក្នុងទឹកមានចម្ងាយប្រហែល ៥១គីឡូម៉ែត្រ ពីភាគខាងកើតនៃ ទីក្រុងសេហ្គវីផូ ដែលជាទីក្រុងភាគខាងត្បូងនៅលើកោះរមណីយដ្ឋានមួយនេះ ។
ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅជម្រៅ ២០គីឡូម៉ែត្រ។ រដ្ឋបាល KMA បាននិយាយថា ការរញ្ជួយដីនេះមិនត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានការខូចខាតណាមួយនោះទេ៕
ប្រភព៖ AKP