បរទេស៖ អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសបាននិយាយថា ប្រទេសចិននឹងដំឡើងថ្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូតចាប់ពីថ្ងៃពុធ ដោយផ្អែកលើការផ្លាស់ប្តូរថ្មីៗនៃតម្លៃប្រេងអន្តរជាតិ។
គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតនឹងកើនឡើង ២០០យ័ន (ប្រហែល ២៨.១៦ដុល្លារអាម៉េរិក) និងតម្លៃ ១៩៥យ័នក្នុងមួយតោនរៀងៗគ្នា។
នៅក្រោមយន្តការកំណត់តម្លៃបច្ចុប្បន្នរបស់ប្រទេសចិន តម្លៃនៃផលិតផលប្រេងចម្រាញ់ត្រូវបានកែសម្រួលបន្ទាប់ពីការផ្លាស់ប្តូរតម្លៃប្រេងឆៅអន្តរជាតិ។
គណៈកម្មការបាននិយាយថា ក្រុមហ៊ុនប្រេងធំជាងគេចំនួន ៣របស់ប្រទេសចិន គឺសាជីវកម្មប្រេងជាតិចិន សាជីវកម្មគីមីប្រេងចិន និងសាជីវកម្មប្រេងឈូងសមុទ្រជាតិចិន និងរោងចក្រចម្រាញ់ប្រេងត្រូវបានដឹកនាំដើម្បីរក្សាផលិតកម្មប្រេង និងសម្រួលការដឹកជញ្ជូនដើម្បីធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព៕
ប្រភព៖ AKP