ឥណ្ឌូណេស៊ីព្យាយាមគ្រប់គ្រងតម្លៃអង្ករក្នុងស្រុក

0

បរទេស៖ ប្រធានទីភ្នាក់ងារស្បៀងអាហារជាតិនៃប្រទេសឥណ្ឌូណេស៊ី (Bapanas) លោក អារីហ្វ ប្រាសេតទីយ៉ូ អាឌី (Arief Prasetyo Adi) បាននិយាយកាលពីថ្ងៃទី០៤ ខែមេសាថា កម្មវិធីជំនួយអង្ករសម្រាប់ប្រជាពលរដ្ឋកំពុងដំណើរការជាវិជ្ជមាន ដែលរួមចំណែកដល់ការគ្រប់គ្រងតម្លៃ។

គិតត្រឹមថ្ងៃទី០៣ ខែមេសា ការសម្រេចបាននូវជំនួយស្រូវក្នុងរយៈពេលដំបូងពីខែមករាដល់ខែមីនា ឆ្នាំ២០២៤ នៅទូទាំងប្រទេសមានដល់ទៅ ៦៤១.០០០តោន។

លោក អាឌី បាននិយាយថា ការចែកចាយអង្ករដោយទីភ្នាក់ងារ Bapanas គឺអនុលោមតាមច្បាប់លេខ១៨ ឆ្នាំ២០១៣ ស្តីពីចំណីអាហារ និងបទបញ្ជាប្រធានាធិបតីលេខ៦៦ ឆ្នាំ២០២១ ស្តីពីទីភ្នាក់ងារស្បៀងអាហារជាតិ ដែលបានចែងថា ភារកិច្ចមួយក្នុងចំណោមភារកិច្ចរបស់ទីភ្នាក់ងារ Bapanas គឺការរក្សាបាននូវអាហារដែលមាន និងស្ថិរភាព។

លោកបានពន្យល់ថា ជំនួយអង្ករក្រោមអ្នកទទួលផលគ្រប់រូបនឹងទទួលបានអង្ករ ១០គីឡូក្រាម ដោយបានកំណត់គោលដៅអ្នកទទួលផលចំនួន ២២លាននាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី។

កម្មវិធីជំនួយបានអនុវត្តមុននេះក្នុងឆ្នាំ២០២៣ ជាពីរដំណាក់កាល ហើយបន្តនៅក្នុងឆ្នាំ២០២៤ ចាប់ពីខែមករាដល់ខែមីនា ហើយអាចបន្តពីខែមេសាដល់ខែមិថុនា ប្រសិនបើថវិការដ្ឋនៅតែអាចផ្គត់ផ្គង់បាន។

លោកប្រធានាធិបតី ចូកូ វីដូដូ ក៏បាននិយាយផងដែរថា ជំនួយអង្ករអាចបន្តរហូតដល់ខែធ្នូ ប្រសិនបើមានថវិកាគ្រប់គ្រាន់៕

ប្រភព៖ AKP