កូរ៉េខាងត្បូង​កំពុង​ស្វែងរក​ការបង្កើត​ទីតាំង​បាញ់​គ្រាប់​រ៉ុក្កែត​យោធា​នៅលើ​ដី​

0

បរទេស​៖ ទីភ្នាក់ងារ​ទិញ​សព្វាវុធ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​កំពុង​ស្វែងរក​ការ​បង្កើត​ទីតាំង​បាញ់​បង្ហោះ​គ្រាប់​រ៉ុក្កែត​យោធា​នៅ​លើ​ដី ដើម្បី​សម្រួល​ដល់​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​នា​ពេល​អនាគត​។

រដ្ឋបាល​កម្មវិធី​ការ​ទិញ​យក​ការពារ​ជាតិ (DAPA) បាន​បង្ហាញ​ផែនការ​នេះ​នៅ​ក្នុង​របាយការណ៍​គោលនយោបាយ​ទៅ​កាន់​ប្រធានាធិបតី លោក យូ​ន ស៊ុ​ក​យុល (Yoon Suk Yeol) ខណៈ​ដែល​យោធា​គ្រោង​នឹង​បាញ់​បង្ហោះ ផ្កាយ​រណប​ឈ្លបយកការណ៍​ខ្នាត​តូច​រាប់​សិប​គ្រឿង​នៅ​ឆ្នាំ​២០៣០ បន្ថែម​ពីលើ​ផ្កាយ​រណប​ចារកម្ម​ដំបូង​របស់​ខ្លួន ដែល​បាន​បង្ហោះ​កាលពី​ឆ្នាំ​មុន​។

មន្ត្រី​រដ្ឋបាល DAPA ម្នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ខណៈ​ដែល​យោធា​បច្ចុប្បន្ន​កំពុង​ប្រតិបត្តិការ​ទីតាំង​បាញ់​បង្ហោះ​តាម​ដែនសមុទ្រ ដែល​មាន​ដែន​កំណត់ ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ​នៅ​សមុទ្រ និង​កត្តា​ផ្សេង​ៗ​ទៀត​។

ប្រទេស​កូរ៉េ​ខាងត្បូង បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​យោធា​ជនជាតិ​ដើមដំបូង​ដោយ​ជោគជ័យ ពី​មូលដ្ឋាន​យោធា​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា កាលពី​ខែធ្នូ​ឆ្នាំ​មុន ដែល​ជា​ផ្នែក​នៃ​គម្រោង​ដាក់​ផ្កាយ​រណប​ឈ្លបយកការណ៍​ខ្នាត​មធ្យម​ចំនួន ៥​គ្រឿង នៅ​ក្នុង​គន្លង​តារាវិថី​នៅ​ឆ្នាំ​២០២៥​។

ទន្ទឹម​នឹង​នេះ ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា ខ្លួន​មាន​បំណង​ចង់​ប្រទេស​នេះ ទទួល​បានការ​នាំ​ចេញ​ផ្នែក​ការពារ​ជាតិ​ចំនួន ២០​ប៊ី​លាន​ដុល្លារ​អាម៉េរិក​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​បាន​នាំ​ចេញ​អាវុធ​មាន​តម្លៃ​ប្រហែល ១៤​ប៊ី​លាន​ដុល្លារ​អាម៉េរិក​កាលពី​ឆ្នាំ​មុន​។

នៅ​ឆ្នាំ​២០២២ ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បង្ហាញ​ពី​គោលដៅ ក្លាយជា​ប្រទេស​នាំ​ចេញ​ផ្នែក​ការពារ​ជាតិ​ធំ​ជាងគេ​ទី​៤ របស់​ពិភពលោក​នៅ​ឆ្នាំ​២០២៧ បន្ទាប់​ពី​ក្រុមហ៊ុន​ការពារ​ជាតិ​ក្នុងស្រុក​បាន​កាន់កាប់​កិច្ចព្រមព្រៀង​អាវុធ​សំខាន់​ៗ​ជា​បន្តបន្ទាប់​ជាមួយ​ប្រទេស​ប៉ូ​ឡូញ​។ នៅ​ឆ្នាំ​នោះ ប្រទេស​នេះ​បាន​នាំ​ចេញ​ទំនិញ​ការពារ​ជាតិ​មាន​តម្លៃ ១៧​ប៊ី​លាន​ដុល្លារ​អាម៉េរិក​៕

ប្រភព៖ AKP