ការមិនចូលរួមរបស់អារមេនីនៅក្នុងព្រឹត្តិការណ៍នានារបស់អង្គការ CSTO មិនមានន័យថាជាការដកខ្លួននោះទេ

0

បរទេស៖ នាយករដ្ឋមន្ត្រីអារមេនី លោក នីកូល ប៉ាស៊ីនយ៉ាន់ បាននិយាយថា ទីក្រុងយេរេរ៉ាន ដែលមិនបានចូលរួមក្នុងព្រឹត្តិការណ៍នានារបស់អង្គការ CSTO គឺមិនមែនមានន័យថាខ្លួនកំពុងរៀបចំដើម្បីដកខ្លួនចេញពីអង្គការនោះទេ។

លោកបាននិយាយនៅក្នុងសម័យប្រជុំរបស់រដ្ឋាភិបាលនៅក្នុងសភា ដោយឆ្លើយទៅនឹងសំណួររបស់សមាជិកសភាបក្សប្រឆាំងអំពីការរៀបចំដែលអាចកើតមានសម្រាប់ការដកខ្លួនចេញពីអង្គការ CSTO ថា «យើងបានសម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តិការណ៍នានារបស់អង្គការ CSTO ទាំងនោះដោយហេតុផលផ្សេងៗ»។

យោងតាមលោកនាយករដ្ឋមន្ត្រី ​បានឱ្យដឹងថា ទីក្រុងយេរេវ៉ាន ចាត់ទុកការបដិសេធរបស់អង្គការ CSTO ក្នុងការអះអាងតំបន់ទទួលខុសត្រូវរបស់ខ្លួននៅក្នុងប្រទេស» ជាបញ្ហាមូលដ្ឋាន។

លោកបានចង្អុលបង្ហាញថា «បញ្ហាជាមូលដ្ឋានដ៏ធំបំផុត គឺថា តាមពិតទៅ អង្គការ CSTO បដិសេធមិនអះអាងពីតំបន់ទទួលខុសត្រូវរបស់ខ្លួននៅក្នុងប្រទេសអារមេនី។ ប្រសិនបើយើងចូលរួមដោយស្ងៀមស្ងាត់ក្នុងលក្ខខណ្ឌទាំងនោះ [នៅក្នុងព្រឹត្តិការណ៍របស់អង្គការ CSTO] យើងអាចធ្វើតាមតក្កវិជ្ជានេះបើយោងតាមបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសអារមេនី។ យើងទុកពេលសម្រាប់យើង និងសម្រាប់អង្គការ CSTO ដើម្បីការពិចារណា»។

នៅពេលមុននេះ លោក ប៉ាស៊ីនយ៉ាន និងបណ្តាអ្នកការទូតអារមេនី បាននិយាយម្តងហើយម្តងទៀត ថា ទីក្រុងយេរេវ៉ាន មិនបានពិចារណាអំពីលទ្ធភាពនៃការចាកចេញពីអង្គការ CSTO ទេ ប៉ុន្តែអ្នកតំណាងរបស់អារមេនីមិនបានចូលរួមក្នុងព្រឹត្តិការណ៍នានារបស់អង្គការនេះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ប្រទេសអាមេនីក៏បានដកតំណាងរបស់ខ្លួនចេញពីអង្គការ CSTO ផងដែរ៕

ប្រភព៖ AKP