គ្រួសារ​កូរ៉េ​ខាងត្បូងត្រឡប់​មក​ផ្ទះ​វិញ​ បន្ទាប់​ពី​ភៀស​ខ្លួន​ពី​តំបន់ហ្គាហ្សាតាម​រយៈប្រទេស​អេហ្ស៊ីប

0

បរទេស៖ គ្រួសារជនជាតិ​កូរ៉េ​ខាង​ត្បូង​ដែល​បាន​ភៀស​ខ្លួន​ពី​តំបន់ហ្គាហ្សាស្ទ្រីបដែលបាន​ឡោមព័ទ្ធ​តាម​ព្រំដែន​ប្រទេសអេហ្ស៊ីបនោះ ​បានវិល​ត្រឡប់ទៅ​ផ្ទះ​វិញហើយ​កាល​ពី​ថ្ងៃ​ចន្ទ។

យន្តហោះអេមីរ៉ាត់ជាមួយក្រុមគ្រួសារនោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិអ៊ីនឆុន ដែលជាច្រកទ្វារសំខាន់របស់ប្រទេស ស្ថិតនៅភាគខាងលិចនៃទីក្រុងសេអ៊ូល នៅវេលាម៉ោងប្រហែល ៥:០៥នាទីល្ងាច។ យន្តហោះនោះ​បាន​ឈប់​នៅប្រទេស​ឌូបៃ មុន​ពេល​ហោះ​ទៅ​ទីក្រុង​សេអ៊ូល។

ក្រុម​គ្រួសារ​ដែលមាន​គ្នា​ ៥​នាក់នោះ ​បាន​ចាក​ចេញ​ពី​ទីក្រុង​គែរ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ (ម៉ោង​ក្នុង​តំបន់) ជាកន្លែងដែលពួកគេបានជ្រកកោនបន្ទាប់ពីជម្លៀសចេញពីតំបន់ដែលហែកហួរដោយសង្រ្គាម ដោយឆ្លងកាត់ព្រំដែនរ៉ាហ្វាហ៍ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

គ្រួសាររបស់ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបានកំណត់អត្តសញ្ញាណដោយនាមត្រកូលរបស់លោកស្រីថា ឆយ ដែលជាប្តីដើមរបស់លោកស្រីដែលមានដើមកំណើតប៉ាឡេស្ទីន និងកូនចំនួន ៣នាក់របស់ពួកគេ បានរស់នៅក្នុងតំបន់ហ្គាហ្សាអស់រយៈពេលជាង ៧ឆ្នាំ មុនពេលជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់បានចាប់ផ្តើម។ ក្រុម​គ្រួសារនោះបាន​បដិសេធ​មិន​ផ្តល់បទ​សម្ភាសន៍ណាមួយ​នៅឯអាកាសយានដ្ឋាននោះទេ៕

ប្រភព៖ AKP