រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ទៅដល់ទីក្រុងប៉េកាំងដើម្បីបំពេញទស្សនកិច្ចការងារ

0

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក ស៊ែរហ្គេយ សូហ្គូ បានទៅដល់ទីក្រុងប៉េកាំងហើយកាលពីថ្ងៃចន្ទ ក្នុងដំណើរបំពេញទស្សនកិច្ចការងារ ក្នុងអំឡុងពេលដែលលោកនឹងចូលរួមក្នុងវេទិកាសន្តិសុខ Xiangshan ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រធាននាយកដ្ឋានយោធារុស្ស៊ីនឹងធ្វើការរាយការណ៍នៅក្នុងសម័យប្រជុំពេញអង្គលើប្រធានបទ «ការទទួលខុសត្រូវរបស់រដ្ឋធំៗ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខពិភពលោក»។

ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «វេទិកានេះត្រូវបានចូលរួមដោយតំណាងថ្នាក់ដឹកនាំជាន់ខ្ពស់ រដ្ឋមន្ត្រីការពារជាតិ និងអ្នកជំនាញឈានមុខគេមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប»។

វេទិកាសន្តិសុខ Xiangshan លើកទី១០ ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ដែលនឹងមានការចូលរួមពីគណៈប្រតិភូផ្លូវការមកពីជាង ៩០ប្រទេស រួមទាំងចក្រភពអង់គ្លេស អ៊ីរ៉ង់ រុស្ស៊ី អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីអ្នកសិក្សា និងអ្នកការទូតផងដែរ៕

ប្រភព៖ AKP