ឡាវបំផ្លាញគ្រឿងញៀនរាប់សិបតោន

0

បរទេស៖ កាលពីពេលថ្មីៗនេះ បណ្តាទីក្រុង និងខេត្តនានារបស់ប្រទេសឡាវ បានបំផ្លាញគ្រឿងញៀនរាប់សិបតោន រួមជាមួយនឹងវត្ថុពាក់ព័ន្ធជាច្រើនទៀត ដែលភ្នាក់ងារអនុវត្តច្បាប់រឹបអូសបានពីមុន ដើម្បីឆ្លើយតបទៅនឹងទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងប្រទេសឡាវ (ថ្ងៃទី១២ ខែតុលា)។

គ្រឿងញៀនដែលត្រូវបានបំផ្លាញទាំងនោះ រួមមានថ្នាំញៀនជាង ២១តោន ដែលរួមមាន ហេរ៉ូអ៊ីន កេតាមីន កាហ្វេអ៊ីន កូកាអ៊ីន បារីអេឡិចត្រូនិចនៅក្នុងខេត្តបកែវ ថ្នាំញៀនហេរ៉ូអ៊ីន ២៩គីឡូក្រាម ថ្នាំញៀនមេតំហ្វេតាមីន ២,៦លានគ្រាប់ និងសម្ភារៈពាក់ព័ន្ធគ្រឿងញៀនផ្សេងទៀតនៅខេត្តឧត្តមសាយ និង​ថ្នាំ​ញៀន​ជាង ១៦.០០០គ្រាប់​នៅ​ខេត្តសាយ​សំប៊ូន។

លោក ថុងផៀង គង់សាដេត ស្នងការរងនៃស្នងការនគរបាលខេត្តសាយសំបួរ បានរាយការណ៍ថា នៅក្នុងមូលដ្ឋាន មានករណីគ្រឿងញៀនសរុបចំនួន ៦៩ករណី ដោយបានឃាត់ខ្លួនមនុស្សចំនួន ៩៥នាក់ និងបានរឹបអូសថ្នាំញៀនចំនួន ២៣.០៩៣គ្រាប់ ថវិកាចំនួន ១០,៤លានដុល្លារអាម៉េរិក ព្រមទាំងម៉ូតូចំនួន ១២គ្រឿង ​និង​ទូរស័ព្ទ​ដៃចំនួន ​៨​គ្រឿង​៕

ប្រភព៖ AKP