រដ្ឋមន្រ្ដីការបរទេសចិន អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សន្តិភាពយូរអង្វែង

0

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវកាលពីថ្ងៃអង្គារ ឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាពយូរអង្វែង និងអនុវត្តន៍យ៉ាងសកម្មនូវលទ្ធិពហុភាគីនិយមពិតប្រាកដ។

លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនផងដែរនោះ បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងសន្និសីទសារព័ត៌មានមួយដែលត្រូវបានចុះផ្សាយក្រោមចំណងជើងថា «សហគមន៍សកលនៃអនាគតរួមគ្នា៖ សំណើ និងសកម្មភាពរបស់ចិន»។

លោក វ៉ាង បាននិយាយថា «យើងគួរតែគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសដទៃ គោរពផលប្រយោជន៍ស្នូល និងកង្វល់របស់គ្នាទៅវិញទៅមក ព្រមទាំងផ្លូវអភិវឌ្ឍន៍ និងប្រព័ន្ធសង្គមដែលជ្រើសរើសដោយឯករាជ្យដោយប្រជាជនលើពិភពលោក»។ លោកបាននិយាយបន្ថែមថា បណ្តាប្រទេសនានាគួរតែធ្វើឱ្យដំណើរការនៃពហុប៉ូលពិភពលោកកាន់តែមានភាពស្មើគ្នា និងមានសណ្តាប់ធ្នាប់។

លោក វ៉ាង បាននិយាយថា បណ្តាប្រទេសនានាគួរតែបដិសេធនូវប្លុកផ្ដាច់មុខ ហើយចាប់ផ្តើមផ្លូវថ្មីនៃទំនាក់ទំនងរដ្ឋ និងរដ្ឋ ដោយផ្អែកលើការទំនាក់ទំនង មិនប្រឈមមុខដាក់គ្នា ព្រមទាំងផ្អែកទៅលើភាពជាដៃគូ និងមិនមែនជាសម្ព័ន្ធភាព៕

ប្រភព៖ ក្រសួងព័ត៌មាន