រុស្ស៊ី នឹងចូលកាន់តំណែងជាប្រធានសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី

0

បរទេស៖ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រុស្ស៊ីនឹងចូលកាន់មុខតំណែងជាប្រធានសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ដែលជាស្ថាប័នបង្រួបបង្រួមឡើងវិញមួយរវាងប្រទេសអារមេនី បេឡារុស្ស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងសហព័ន្ធរុស្ស៊ី ដោយត្រូវបានបង្កើតកាលពីក្នុងឆ្នាំ២០១៥។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសពីកត្តាអាទិភាពនៃការធ្វើជាប្រធាន EAEU របស់រុស្ស៊ីសម្រាប់ឆ្នាំ២០១៣ កាលពីថ្ងៃទី៩ ខែធ្នូ នៅក្នុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូលអឺរ៉ាស៊ីនៅទីក្រុង Bishkek ។ ក្នុងការវាយតម្លៃសកម្មភាពរបស់ EAEU ក្នុងឆ្នាំ២០២២ លោកបានសង្កត់ធ្ងន់ថា ឆ្នាំនោះបានបង្ហាញពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងអង្គភាព។ ប្រឈមមុខនឹងការប្រែប្រួលទីផ្សារសកល និងបរិយាកាសនយោបាយសកលដ៏អាក្រក់ បណ្តាប្រទេសជាសមាជិករបស់សហភាពមិនត្រឹមតែគ្រប់គ្រងស្ថិរភាពស្ថានភាពម៉ាក្រូសេដ្ឋកិច្ចបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រសើរឡើងនូវសូចនាករសំខាន់ៗមួយចំនួនផងដែរ។

ដូច្នេះ ពាណិជ្ជកម្មស្បៀងអាហារ និងកសិផលបានពង្រីកច្រើនជាងមួយភាគបីក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២។ ទីផ្សារការងារបានវិវឌ្ឍន៍ ហើយប្រព័ន្ធការងារគ្មានព្រំដែនត្រូវបានដាក់ចេញ ដោយមានការងារទំនេរជាង ៥០០ ០០០ និងការងារចំនួន ២លានត្រូវបានបន្តឡើងវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន