កងកម្លាំង Tigray របស់ប្រទេសអេត្យូពីបាននិយាយថា ខ្លួនបានដកទ័ពចេញពីជួរមុខប្រមាណ ៦៥%ហើយ

0

បរទេស៖ មេបញ្ជាការកំពូលរបស់កងកម្លាំងបាននិយាយថា កងកម្លាំង Tigrayan ប្រមាណជាងពាក់កណ្តាលបានដកចេញពីទីតាំងជួរមុខ ដែលគិតមកទល់ពេលនេះមានរយៈពេលមួយខែ បន្ទាប់ពីមានការព្រមព្រៀងបទឈប់បាញ់ដោយមានគោលបំណងបញ្ចប់ជម្លោះរយៈពេល ០២ឆ្នាំ នៅក្នុងតំបន់Tigray ភាគខាងជើង ប្រទេសអេត្យូពី។

កាលពីថ្ងៃអាទិត្យ នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើទំព័រFacebook ផ្លូវការរបស់កងកម្លាំង លោក Tadesse Wereda មេបញ្ជាការនៃរណសិរ្សរំដោះប្រជាជនTigray(TPLF)បាននិយាយថា “យើងបានដកកងទ័ពចេញសម្រេចបាន៦៥%”។

“កងទ័ពរបស់យើងបានចាកចេញពីទីតាំងជួរមុខ និងធ្វើដំណើរទៅកន្លែងដែលបានរៀបចំសម្រាប់ពួកគេ បោះជំរុំ។ ដោយប្រើប្រាស់យានយន្ត និងធ្វើដំណើរដោយថ្មើរជើង”។

អ្នកនាំពាក្យរដ្ឋាភិបាលអេត្យូពីលោក Legesse Tulu មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ