បរទេស៖ កាលពីថ្ងៃអង្គារ មន្ត្រីទីក្រុងសេអ៊ូល បាននិយាយថា ភាគច្រើននៃរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ បានយល់ព្រមទៅលើដំណោះស្រាយមួយ ដោយថ្កោលទោសចំពោះការបាញ់សាកល្បងនុយក្លេអ៊ែរចំនួនប្រាំមួយលើកមុនរបស់កូរ៉េខាងជើង ចំពេលដែលមានការរំពឹងទុកកាន់តែខ្លាំងឡើងថា របបនេះអាចធ្វើការបាញ់សាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីរ។
យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា គណៈកម្មាធិការទីមួយនៃមហាសន្និបាតស្តីពីការរំសាយអាវុធ និងសន្តិសុខអន្តរជាតិ បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយដោយសំឡេង១៧៩ កាលពីថ្ងៃសុក្រសប្តាហ៍មុន (ម៉ោងនៅទីក្រុងញូវយ៉ក)។ នេះបើយោងតាមមន្ត្រីមកពីក្រសួងការបរទេសទីក្រុងសេអ៊ូល។
សេចក្តីព្រាងច្បាប់នេះប្រឆាំងទៅនឹងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរគ្រប់ប្រភេទ ដែលត្រូវបានគាំទ្រដោយប្រទេសចិន និងរុស្ស៊ី មានតែកូរ៉េខាងជើងប៉ុណ្ណោះ ដែលបោះឆ្នោតប្រឆាំង។ ប្រទេស ចំនួន ៥ ដែលរួម មានទាំង ឥណ្ឌា ស៊ូដង់ និង ស៊ីរីផងនោះបានបោះឆ្នោត អនុប្បវាទ៕
ប្រភព៖ ក្រសួងព័ត៌មាន