Home ព័ត៌មានអន្តរជាតិ ស្លាប់ និងរបួសជាច្រើននាក់ ក្នុងហេតុការណ៍មួយក្នុងប្រទេសកូរ៉េខាងត្បូង

ស្លាប់ និងរបួសជាច្រើននាក់ ក្នុងហេតុការណ៍មួយក្នុងប្រទេសកូរ៉េខាងត្បូង

0
បរទេស៖ បណ្តាញផ្សព្វផ្សាយបរទេសដកស្រង់សម្តីមន្ត្រីកូរ៉េខាងត្បូងមកបញ្ជាក់ថា មានមនុស្សប្រមាណជាង ១៤០នាក់បានស្លាប់ និងប្រមាណ១៥០នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពេលពិធីបុណ្យ Halloween នៅកណ្តាលទីក្រុងសេអ៊ូល កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។
សេចក្តីរាយការណ៍ បញ្ជាក់ថា មានមនុស្សជាង ១សែននាក់ បានទៅរួមពិធីបុណ្យហាល់ទ្បូវីន (Halloween) ហើយបានកកស្ទះ ផ្អើលជាន់គ្នា ពិបាកដកដង្ហើម រហូតមានអ្នកគាំងបេះដូងស្លាប់ និងខ្លះទៀតរបួសត្រូវបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងនៅអ៊ីថេវ៉ន់ (ITAEWON) ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង៕

 

ប្រភព៖ Huy Bunleng News

 

Previous articleអ្នកទេសចរណ៍ជាច្រើនសម្រុកទៅលេងខេត្តព្រះសីហនុ នាថ្ងៃចុងសប្តាហ៍
Next articleប្តូរទីតាំងឆក់ពីភ្នំពេញ ទៅកំពង់ស្ពឺ! មានអីជាប់ខ្នោះរបស់សមត្ថកិច្ចតែម្តង