បរទេស៖ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក ឆាលេស មីឈែល បានសរសេរនៅលើបណ្តាញសង្គមធ្វីតធើរកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានអនុម័តយ៉ាងឆាប់រហ័សទៅលើកញ្ចប់ទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ សម្រាប់ការចោទប្រកាន់ថាបានផ្តល់ការគាំទ្រផ្នែកយោធាដល់ប្រទេសរុស្ស៊ី។
លោក មីឈែល បានសរសេរថា «យើងចាត់វិធានការយ៉ាងរហ័សប្រឆាំងនឹងអ៊ីរ៉ង់ដែលគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន»។ លោកបានសរសេរថា «ខ្ញុំស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុបក្នុងការអនុម័តវិធានការរឹតបន្តឹងប្រឆាំងនឹងអ្នកនៅក្នុងប្រទេសអ៊ីរ៉ង់ដែលផ្តល់ការគាំទ្រផ្នែកយោធាដល់ប្រទេសរុស្ស៊ី»។
កញ្ចប់ទណ្ឌកម្មនេះត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងការប្រឆាំងនឹងជនជាតិអ៊ីរ៉ង់ចំនួន ៥នាក់ និងអង្គភាពចំនួន៣ ក្នុងទិដ្ឋភាពនៃការចោទប្រកាន់ទាក់ទងនឹងការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ី។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប គឺនឹងត្រូវបោះពុម្ពនៅក្នុងទិនានុប្បវត្តិផ្លូវការរបស់សហភាពអឺរ៉ុប ហើយបន្ទាប់មកនឹងចូលជាធរមាន៕
ប្រភព៖ ក្រសួងព័ត៌មាន