បរទេស៖ តម្លៃនៃកិច្ចសន្យានាពេលអនាគតសម្រាប់ប្រេងឆៅ Brent ជាមួយនឹងការចែកចាយនៅក្នុងខែធ្នូបានធ្លាក់ចុះក្រោម ៩០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែលសម្រាប់ ICE របស់ទីក្រុងឡុងដ៍កាលពីថ្ងៃអង្គារជាលើកដំបូងចាប់តាំងពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ មក។
នៅវេលាម៉ោង ១៧:០៩នាទី ម៉ោងនៅទីក្រុងមូស្គូ ប្រេងឆៅ Brent បានឈានដល់តម្លៃ ៩០,១៦ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល (ធ្លាក់ចុះ ១,៩៨%)។ ក្នុងពេលជាមួយគ្នានេះដែរ អនាគតសម្រាប់ប្រេងឆៅ WTI ជាមួយនឹងការចែកចាយនៅក្នុងខែធ្នូ ឆ្នាំ២០២២ បានធ្លាក់ចុះ ២,៥៩% មកនៅត្រឹម ៨២,៧៤ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល។
គិតត្រឹមម៉ោង ១៧:១៩នាទី ម៉ោងនៅទីក្រុងមូស្គូ ប្រេងឆៅ Brent បានបន្ថយល្បឿននៃការធ្លាក់ចុះបន្តិច ដោយឈានដល់តម្លៃ ៩០,០៤ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល (ធ្លាក់ចុះ ២,១១%)។ អនាគតសម្រាប់ប្រេងឆៅ WTI បានធ្លាក់ចុះ ២,៧៣% មកនៅត្រឹមតម្លៃ ៨២,៦២ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល៕
ប្រភព៖ ក្រសួងព័ត៌មាន