បរទេស៖ ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធជើងទឹករួមគ្នារបស់ពួកគេដែលមានឈ្មោះថា KAMANDAG កាលពីថ្ងៃទី៣ ខែតុលា។
សមយុទ្ធ KAMANDAG ដែលជាពាក្យកាត់ជាភាសាហ្វីលីពីនសម្រាប់ «កិច្ចសហប្រតិបត្តិការនៃអ្នកចម្បាំងសមុទ្រ» មានការចូលរួមពីកងទាហានអាមេរិកចំនួន ២ ៥៥០នាក់ និងកងទាហានហ្វីលីពីន ៥៣០នាក់។
ដោយត្រូវបានធ្វើឡើងនៅលើកោះលូហ្សូនរបស់ប្រទេសហ្វីលីពីន សមយុទ្ធនេះរួមបញ្ចូលទាំងសមយុទ្ធនៅលើកោះនៅក្នុងតំបន់ដែលអាចធ្វើនៅលើគោកក៏បាននៅក្នុងទឹកក៏បាន ការបាញ់គ្រាប់ពិត និងជំនួយមនុស្សធម៌។
ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េក៏បានចូលរួមនៅក្នុងសមយុទ្ធនេះក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។ ព្រឹត្តិការណ៍សមយុទ្ធនេះមានត្រូវធ្វើរហូតដល់ថ្ងៃទី១៤ ខែតុលា៕
ប្រភព៖ ក្រសួងព័ត៌មាន