ធនាគារកណ្តាលថៃ នឹងធ្វើរឿងនេះ ដើម្បីជួយកាត់បន្ថយការប្រែប្រួលប្រាក់បាត

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post បានអោយដឹងថាធនាគារកណ្តាលថៃ បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងចូលទៅធ្វើអន្តរាគមន៍ទីផ្សារប្តូរប្រាក់បរទេស ដើម្បីជួយកាត់បន្ថយការប្រែប្រួលប្រាក់បាត ដែលកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុតមួយក្នុងរយៈពេល ១៦ឆ្នាំមកនេះខណៈលុយដុល្លារកំពុងឡើងថ្លៃ៕

ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា