បរទេស៖ លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែនកំពុងអំពាវនាវឱ្យលោកខាងលិចពន្លឿនការចែកចាយប្រព័ន្ធសព្វាវុធ ខណៈដែលកងទ័ពអ៊ុយក្រែនផ្លាស់ទីដើម្បីបង្រួប បង្រួមការគ្រប់គ្រងលើទឹកដីភាគឦសានដ៏ធំដែលដណ្តើមបានមកវិញពីប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកញ្ញា។ ចាប់តាំងពីទីក្រុងមូស្គូបានបោះបង់ចោលបន្ទាយសំខាន់របស់ខ្លួននៅភាគឦសានប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ដែលជាការបរាជ័យរបស់ខ្លួនចាប់តាំងពីដើមដំបូងនៃសង្គ្រាមមក កងទ័ពអ៊ុយ ក្រែនបានដណ្តើមយកទីក្រុងជាច្រើនឡើងវិញក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងសមរភូមិនេះ។
មន្ត្រីយោធាជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា រុស្ស៊ីបានប្រគល់ទឹកដីភាគច្រើននៅជិតទីក្រុង Kharkov នៅភាគឦសាន ហើយបានយកទាហានរបស់ខ្លួនជាច្រើននាក់ត្រឡប់មក វិញ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីន តោន និងសម្ព័ន្ធមិត្តបានផ្តល់អាវុធរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន។ ក្នុងសុន្ទរកថា តាមវីដេអូកាលពីល្ងាចថ្ងៃចន្ទ លោក Zelenskiy បាន និយាយថា អ៊ុយក្រែន និង លោកខាងលិច ត្រូវតែ “ពង្រឹង កិច្ចសហប្រតិបត្តិការ ដើម្បី កម្ចាត់ ភេរវកម្ម រុស្ស៊ី”។ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា កងកម្លាំងអ៊ុយ ក្រែនបានធ្វើឱ្យ “មានការរីកចម្រើនគួរឱ្យកត់សម្គាល់” ជាមួយនឹងការគាំទ្រពីលោកខាងលិច៕
ប្រភព៖ ក្រសួងព័ត៌មាន