បរទេស៖ កាលពីថ្ងៃពុធ ក្រុមអាជ្ញាធរបាននិយាយថា កាលពីថ្ងៃអង្គារិ៍ យ៉ាងហោចណាស់មនុស្សចំនួន ០៦នាក់ត្រូវបានសម្លាប់ដោយកាត់ក្បាល និងដូនជីជនជាតិអ៊ីតាលី ០១នាក់ត្រូវបានសម្លាប់ ដោយក្រុមបះបោរដែលមានទំនាក់ទំនងជាមួយរដ្ឋអីស្លាមនៅទីក្រុង Nampula ប្រទេស Mozambique ។
ការថ្លែងសន្ទរកថានៅតំបន់រមណីយដ្ឋានភាគខាងកើតទីក្រុង Xai Xai នៃរដ្ឋធានី Maputo ប្រធានាធិបតីលោក លោក Filipe Nyusi បាននិយាយថា ក្រុមបះបោរបានបង្ហាញពីការសម្លាប់មនុស្សយ៉ាងសាហាវ ខណៈដែលក្រុមនោះបានរត់គេចពីទាហានប្រទេស Mozambique និង Rwanda រួមទាំង សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) ដែលត្រូវបានបញ្ជូនដើម្បីដោះស្រាយអំពើហិង្សា។
ក្រុមបះបោរបានប្រមូលផ្តុំគ្នានៅខេត្ត Cabo Delgado ភាគខាងជើងប្រទេស Mozambique ហើយបាន សម្លាប់មនុស្សរាប់ពាន់នាក់ចាប់តាំងពីការវាយប្រហារបានផ្ទុះឡើងកាលពីឆ្នាំ២០១៧ ដែលធ្វើឲ្យប៉ះពាល់ ដល់គម្រោងឧស្ម័នធម្មជាតិដែលមានតម្លៃរាប់លានដុល្លារ។
លោក Nyusi បាននិយាថា “កាលពីថ្ងៃទី០៦ ខែកញ្ញានេះ ជាលទ្ធផលនៃការវាយប្រហារភេរវកម្ម ប្រជាពលរដ្ឋចំនួន ០៦នាក់ត្រូវបានសម្លាប់ដោយកាត់ក្បាល និងចំនួន ០៣ផ្សេងទៀតត្រូវបានចាប់ពង្រត់ ខណៈដែលភេវករចំនួន ០៦នាក់ត្រូវបានចាប់ខ្លួន និងលំនៅដ្ឋានរាប់សិបខ្នងត្រូវបានដុតបំផ្លាញនៅ សង្កាត់ Erati និង Memba នៃទីក្រុង Nampula ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ