ភ្លើងឆេះព្រៃអាម៉ាហ្សូន បានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយ មិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថាយោងទិន្នន័យរបស់រដ្ឋាភិបាលប្រេស៊ីល បង្ហាញកាលពីថ្ងៃពុធថា ភ្លើងឆេះព្រៃអាម៉ាហ្សូន បានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយ ក្នុងខែសីហានេះ ចាប់តាំងពីឆ្នាំ២០១០ មក បើធៀបនឹងភ្លើងឆេះព្រៃនៅ ក្នុងខែសីហា ឆ្នាំ២០១៩ ដោយបានធ្វើឲ្យសកលលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្លាមៗ បន្ទាប់ពីប្រធានាធិបតី Jair Bolso naro បានស្បថចូលកាន់តំណែង៕

ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា