បរទេស៖ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ីនឹងបម្រុងទុកថវិកាចំនួន ១ប៊ីលានរូប្លល (១៦លានដុល្លារអាម៉េរិក) សម្រាប់ការស្ដារឡើងវិញនូវការចំណាយរបស់ក្រុមហ៊ុនអភិវឌ្ឍទៅលើការងារសា្រវជ្រាវ និងអភិវឌ្ឍ សម្រាប់ការបង្កើតឧបករណ៍ផលិតកម្មឧស្ម័នធម្មជាតិរាវ (LNG)។
លោកបាននិយាយថា «រដ្ឋាភិបាលនឹងគាំទ្រដល់ក្រុមហ៊ុនអភិវឌ្ឍទាំងនោះដោយបម្រុងទុកថវិកាចំនួន ១ប៊ីលានរូប្លល សម្រាប់ការស្តារឡើងវិញនៃការចំណាយទៅលើការងារស្រាវជ្រាវ និងអភិវឌ្ឍ ដោយប្រើបច្ចេកវិទ្យាទំនើប»។
លោកនាយករដ្ឋមន្ត្រីរូបនោះបានពន្យល់ថា «មូលនិធិទាំងនោះនឹងអនុញ្ញាតឱ្យចាប់ផ្តើមដំណើរការ និងការផ្តល់ហិរញ្ញប្បទានដោយផ្នែកនៃគម្រោងចំនួន៤ ទៅលើការបង្កើតឧបករណ៍ LNG សម្រាប់ផលិតកម្មខ្នាតមធ្យម និងខ្នាតធំនៅក្នុងឆ្នាំនេះ»។
លោក Mishustin បានកត់សម្គាល់ថា ការធ្វើពិពិធកម្មនៃការនាំចេញ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍវិស័យថាមពលរបស់ប្រទេសរុស្ស៊ី។ លោកបាននិយាយថា «វានឹងអាចធ្វើទៅបានដើម្បីពង្រីកភូមិសាស្ត្រនៃការផ្គត់ផ្គង់ជាពិសេសតាមរយៈការចូលទៅក្នុងទីផ្សារសម្រាប់ការលក់ឧស្ម័នធម្មជាតិរាវ»៕
ប្រភព៖ ក្រសួងព័ត៌មាន