បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានអោយដឹងថាក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះបានរិះគន់ការអត្ថាធិប្បាយថ្មីៗ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លើការគាំទ្ររបស់លោកចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ដោយហៅការកត់សម្គាល់នេះថាមានភាពលំអៀង និងគ្មានយុត្តិធម៌។