ជប៉ុន រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩ ដល់​ទៅ ២៥០,៤០៣ ករណី

0

បរទេស​៖ កាលពី​ថ្ងៃ​ពុធ​ប្រទេស​ជប៉ុន​បាន​កត់ត្រា​ករណី​កូ​វី​ដ​-១៩​ថ្មី​ចំនួន ២៥០,៤០៣ ករណី​ដែល​ជា​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​ខ្ពស់ នៅ​ពេល​មានការ​ព្រួយបារម្ភ​លើ​ប្រព័ន្ធ វេជ្ជសាស្ត្រ ដោយសារ​រលក​ថ្មី​នៃ​ជំងឺ​រាតត្បាត​នេះ​។

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Xinhua​ នៅ​ថ្ងៃ​ទី ៣ ខែសីហា ប្រទេស​នេះ បាន​រក​ឃើញ​ករណី​ឆ្លង​ចំនួន ២៤៩,៨៣០ ករណី​និង​អ្នក​ស្លាប់​ថ្មី​សរុប​ចំនួន ២៥១ នាក់​ដែល​ត្រូវ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ទូ​ទាំង​ប្រទេស​។

ក្រសួងសុខាភិបាល​បាន​និយាយ​ថា​ចំនួន​អ្នក​ឆ្លង​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ ហើយ​ដែល​មាន​រោគ សញ្ញា​ធ្ងន់ធ្ងរ​បាន​កើនឡើង​ចំនួន ១៦ ករណី​កាលពី​ថ្ងៃ​អង្គារ​។

ខេត្ត​ចំនួន ២០ នៃ​ខេត្ត​ចំនួន ៤៧ របស់​ប្រទេស​ជប៉ុន​បាន​កត់ត្រា​ចំនួន​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​។ រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ពុធ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ៣៤,២៤៣ ករណី ខណៈ​ដែល​ទីក្រុង​អូ​សា​កា បាន​កត់ត្រា​ករណី​ឆ្លង​ចំនួន ២៣,៧៣០ ករណី និង​ទីក្រុង​អៃ​ជី​មាន​ករណី ឆ្លង​ចំនួន ១៨,៨៦២ ករណី​៕

ប្រភព៖ ក្រសួងព័ត៌មាន