បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថាក្រសួងការបរទេសអាម៉េរិកបាននិយាយកាលពីថ្ងៃសៅរ៍ថា អាម៉េរិកគាំទ្រទាំងស្រុងនូវសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ហើយទទូចឲ្យភាគីទាំងអស់ចៀសវាងពីការបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង ខណៈអ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្គាហ្សា ហើយក្រុមសកម្មប្រយុទ្ធជីហាដអ៊ីស្លាមបាញ់ផ្លោងគ្រាប់រ៉ុកកែតស្រោចលើអ៊ីស្រាអែលវិញ៕