ភ្នំពេញ៖ ឯកឧត្តម Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានបញ្ជាក់ថា ភាគីអាមេរិកបានលើកឡើងថា ចិនបានកែប្រែសភាពការណ៍បច្ចុប្បន្ននៃច្រកសមុទ្រតៃវ៉ាន់ នេះជាការផ្សាយពាក្យចចាមអារ៉ាមនិងការមួលបង្កាច់សុទ្ធសាធ ខណ:តៃវ៉ាន់ជាផ្នែកមួយរបស់ចិន មិនដែលជាប្រទេសមួយទេ។ ការបញ្ជាក់បែបនេះ ធ្វើឡើងតាមរយ:សន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ បន្ទាប់ពីឯកឧត្តមបានបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាយប់ថ្ងៃ ៥ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមបញ្ជាក់ថា ប្រទេសចិនមានតែមួយ នេះហើយជាសភាពការណ៍បុរាណកាលនិងបច្ចុប្បន្នភាពរបស់តៃវ៉ាន់។
សេចក្តីប្រកាសរួមនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាមេរិកឆ្នាំ1979បានបញ្ជាក់ច្បាស់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិន បានទទួលស្គាល់ថាតៃវ៉ាន់ជាចំណែកមួយរបស់ចិន នេះហើយគឺសភាពការណ៍បច្ចុប្បន្ននៃច្រកសមុទ្រតៃវ៉ាន់ដែលមិនធ្លាប់កែប្រែក្នុងរាប់សិបឆ្នាំកន្លងមក។ អាមេរិកនិងកម្លាំងអបគមន៍របស់តៃវ៉ាន់បានបំផ្លាញសភាពការណ៍ បច្ចុប្បន្ននេះ។ ឯកឧត្តម Wang Yiបានលើកឧទាហរបញ្ជាក់ថា អាមេរិកបានបន្តកែប្រែសភាពការណ៍នៅសមុទ្រតៃវ៉ាន់ជាប់រហូត ហើយអាមេរិកបាននិងកំពុងបំផ្លាញនយោបាយចិនតែមួយ៕
ប្រភព៖ ក្រសួងព័ត៌មាន