អា​មេ​រិ​ក បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​វិស័យ​ផ្សេង​ទៀត​របស់​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ទីក្រុង​វ៉ា​ស៊ី​ន​តោន បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ អំពី​ទណ្ឌកម្ម​ថ្មី​ទៀត ដែល​ផ្តោត​លើ​វិស័យ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​របស់​រុ​ស្ស៊ី ជា​ពិសេស​គឺ​ឧស្សាហកម្ម semiconductor​។ ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ក្រសួងការបរទេស​អា​មេ​រិ​ក​នោះ រួម​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា Skolkovo នៅ​ខាងក្រៅ​ទីក្រុង​មូ​ស្គូ ដែល​ជា​ក្រុមហ៊ុន​ផលិត​ដែក​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​។​

​ក្រុមហ៊ុន Skolkovo, Technopark Skolkovo LLC និង​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា Skolkovo (Skoltech) បាន​រក​ឃើញ​ថា​ត្រូវ​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​សម្រាប់ “​ប្រតិបត្តិការ ឬ​បាន​ដំណើរការ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៃ​សេដ្ឋកិច្ច​សហព័ន្ធ​រុ​ស្ស៊ី​”៕