បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានអោយដឹងថាប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ទីក្រុងប៉េកាំងបានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ បន្ទាប់ពីបានសន្យាថានឹងចាប់ផ្តើម “ប្រតិបត្តិការយោធា” ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយខ្លួនមួយនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ CCTV បានរាយការណ៍ប៉ុន្មានម៉ោងបន្ទាប់ពីលោកស្រី Pelosi មកដល់កោះតៃវ៉ាន់ថា “តំបន់ភាគខាងកើតនៃសមយុទ្ធ PLA កំពុងបន្តប្រតិបត្តិការយោធារួមគ្នាជាបន្តបន្ទាប់នៅជុំវិញកោះតៃវ៉ាន់”។
គួរបញ្ជាក់ថាលោកស្រី Pelosi បានមកដល់ទីក្រុងតៃប៉ិកាលពីយប់ថ្ងៃអង្គារ បើទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីទីក្រុងប៉េកាំង ប្រឆាំងនឹងការប៉ុនប៉ងធ្វើដំណើរទៅកាន់ទឹកដីដែលខ្លួនចាត់ទុកថាជាផ្នែកសំខាន់មួយនៃប្រទេសចិនក៏ដោយ៕