បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានអោយដឹងថាប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានមកដល់ទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ លោកស្រីត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នៅថ្ងៃពុធស្អែកនេះ។
គួរបញ្ជាក់ថានៅមុននេះ ចិនបានព្រមានអំពី “វិធានការណ៍បង្ខំ” ប្រសិនបើមន្ត្រីអាមេរិកធ្វើទស្សនកិច្ចនៅតៃវ៉ាន់៕