បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានអោយដឹងថា ចិនបានព្រមានកាលពីថ្ងៃអង្គារថា យន្តហោះចម្បាំងរបស់ខ្លួនអាចបាញ់ផ្លោងមុន ប្រសិនបើយន្តហោះរបស់លោកស្រី Nancy Pelosi ប្រធានសភាអាមេរិកព្យាយាមចុះចតនៅលើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួននោះ។
គួរបញ្ជាក់ថាកោះ តៃវ៉ាន់មិនត្រូវបានកំណត់ក្នុងចំណោមទិសដៅនៃដំណើរទស្សនកិច្ចនៅតំបន់អាស៊ី ដែលរួមមានសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន របស់លោកស្រី Pelosi នោះទេ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលដកស្រង់សម្តីមន្ត្រីមកពីទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ បានលើកឡើងថា លោកស្រីអាចនឹងហោះហើរទៅកាន់កោះមួយនេះ។
ទីក្រុងប៉េកាំងដែលចាត់ទុកកោះតៃវ៉ាន់ជាផ្នែកសំខាន់មួយនៃទឹកដីរបស់ខ្លួន ក្រោមគោលនយោបាយចិនតែមួយនោះ បានបង្ហាញនៅការខឹងសម្បារចំពោះរបាយការណ៍ព័ត៌មានទាំងនោះ ហើយបានប្តេជ្ញាថានឹងចាត់វិធានការដើម្បីការពារការធ្វើដំណើរមួយនេះ៕