អា​មេ​រិ​ក​គំរាម​ប្រើ​កម្លាំង​ទ័ព ដាក់​ប្រទេស​អ៊ឺ​រ៉​ង់ ប្រសិនជា​ប្រទេស​នេះ​ទទួល

0

បរទេស​៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក Joe Biden បាន​និយាយ​ថា លោក​នឹង​ប្រើប្រាស់​កងកម្លាំង​ជា​ជម្រើស​ចុង​ក្រោយ ដើម្បី​កុំ​ឲ្យ​ប្រទេស​អ៊ី​រ៉​ង់​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ ខណៈ​ដែល​លោក​បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​មជ្ឈិមបូព៌ា​។

កាលពី​ថ្ងៃ​ពុធ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ 12 របស់​អ៊ី​ស្រា​អែ​ល ដែល​បាន​ថត​កាលពី​ថ្ងៃ​អង្គារ មុន​ពេល​ដែល​លោក​ចាក​ចេញពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន លោក Biden បាន​និយាយ​ថា លោក​នឹង​រក្សា​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​ស្លា​ម (IRGC) របស់​អ៊ី​រ៉​ង់​នៅ​ក្នុង​បញ្ជី​អង្គការ​ភេរវ​ករ​បរទេស (FTO) របស់​សហរដ្ឋអាមេរិក បើ​ទោះបីជា​បោះបង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយនឹង​អ៊ី​រ៉ុ​ង​កាលពី​ឆ្នាំ​២០១៥​ក៏​ដោយ​។

នៅ​ពេល​សួរ​ថា​តើ​សេចក្តីថ្លែងការណ៍​ពី​មុន​របស់​លោក​ដែល​ថា លោក​នឹង​រារាំង​ទីក្រុង​តេ​អេ​រ៉​ង់​ពី​ការ​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ មាន​ន័យ​ថា​លោក​នឹង​ប្រើ​កងកម្លាំង​ប្រឆាំង​នឹង​អ៊ី​រ៉​ង់ ឬ​អត់ លោក Biden បាន​ឆ្លើយ​តប​ថា “​ប្រសិនបើ​នោះ​ជា​ជម្រើស​ចុង​ក្រោយ នោះ​គឺ យើង​នឹង​ប្រើ​” ។

ប៉ុន្តែ​អ៊ី​រ៉​ង់​បដិសេធ​ថា ខ្លួន​ចង់បាន​អាវុធ​នុយក្លេអ៊ែរ ដោយ​និយាយ​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​គឺ​សម្រាប់​គោលបំណង​សន្តិភាព​តែ​មួយ​គត់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ