បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថាប្រាក់អឺរ៉ូ បានធ្លាក់ចុះដល់កម្រិតទាបមួយមិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំមកនេះ និងមានតម្លៃស្ទើស្មើនឹងប្រាក់ដុល្លារកាល ពីថ្ងៃចន្ទ ដោយសារមានការព្រួយបារម្ភពីវិបត្តិថាមពលនឹងអាចធ្វើឱ្យតំបន់នេះធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ខណៈរូបិយប័ណ្ណរបស់សហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងទុកថា ធនាគារកណ្តាល នឹងពន្លឿនដំឡើងអត្រាការប្រាក់ខ្ពស់ជាងរូបិយប័ណ្ណផ្សេងៗ៕
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា