បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានអោយដឹងថា អាជ្ញាធរឥណ្ឌានិយាយថា ចំនួនអ្នកស្លាប់ដោយសារការបាក់ដីដ៏ខ្លាំងនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ៣៧នាក់កាលពីថ្ងៃអាទិត្យ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ២៥នាក់ផ្សេងទៀត ដែលបានបាត់ខ្លួនអស់ពេល ៣ថ្ងៃមកហើយ ក្រោមអាកាសធាតុមេឃភ្លៀងធ្លាក់យ៉ាងខ្លាំង៕
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា