បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថាកាលពីថ្ងៃព្រហស្បតិ៍ ជំនួយបានចាប់ផ្តើមទៅដល់តំបន់ដាច់ស្រយាលនៃប្រទេសអាហ្វហ្គានីស្ថាន ជាកន្លែងដែលកើតមានការរញ្ជួយដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 1,000 នាក់ ហើយក្រុមមន្ត្រីតាលីបង់បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះ កំពុងដំណើរការជិតរួចរាល់ហើយ៕
ប្រភព៖ អគ្គនាយកដ្ឋានទូរទេស្សន៍ជាតិកម្ពុជា