លោក Kim Jong Un បាន​បន្ត​បង្ហាញមុខ​ក្នុង​ការ​ច​ប្រជុំ​គណបក្ស​របស់​ប្រទេស ស្តី​អំពី​នយោបាយ​យោធា និង​វិស័យ​ការពារ​ជាតិ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters បានអោយ​ដឹង​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​មេដឹកនាំ​កូរ៉េ​ខាងជើង លោក Kim Jong Un បាន​បន្ត​ធ្វើ​ជា​គណៈអធិបតី​ក្នុង​ថ្ងៃ​ទី​ពីរ នៃ​កិច្ចប្រជុំ​គណបក្ស​របស់​ប្រទេស ស្តី​ពី​គោលនយោបាយ​យោធា និង​វិស័យ​ការពារ​ជាតិ​ចំ​ពេល​គេ​មានការ​ព្រួយបារម្ភ​ថា​កូរ៉េ​ខាងជើង នឹង​អាច​ធ្វើតេស្ត​នុយក្លេអ៊ែរ​ដ៏​មាន​សក្តានុពល ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​៕

ប្រភព​៖ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា