លោកពូ​ទី​ន នឹង​ពង្រឹង ព្រមទាំង​ធ្វើ​ទំនើប​កម្ម​កងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន​បន្ថែម​ទៀត

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Aljazeera បានអោយ​ដឹង​ថា​ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin បាន​និយាយ​ថា ទីក្រុង​មូ​ស្គូ នឹង​ពង្រឹង ព្រមទាំង​ធ្វើ​ទំនើប​កម្ម​កងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន​បន្ថែម​ទៀត រួម​ទាំង​ការ​ដាក់​ពង្រាយ​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប Sarmat (ICBM) ដែល​ខ្លួន​បាន​សាកល្បង​បាញ់​បង្ហោះ​នា​ពេល​ថ្មី​ៗ​នេះ នៅ​ចុងឆ្នាំ 2022៕

ប្រភព​៖ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា